ព័ត៌មានអន្តរជាតិ

លោក ដូណាល់ ត្រាំ ហៅប្រទេស បារាំង អង់គ្លេស កាណាដា និងអូស្ត្រាលី ជាប្រទេសល្ងង់ខ្លៅ  ឡេឡឺ ដែលទទួលស្គាល់រដ្ឋប៉ាឡេស្ទីន

xinhua

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់សម្ព័ន្ធ មិត្តអឺរ៉ុបសំខាន់ៗ ចំពោះការទទួលស្គាល់ជាផ្លូវការ នូវភាពជារដ្ឋរបស់ប៉ាឡេស្ទីន។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសជាច្រើន រួមមាន បារាំង អង់គ្លេស កាណាដា និងអូស្ត្រាលី បានទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ក្នុងអំឡុងសម័យប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ហើយក៏ត្រូវបានសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ថ្កោលទោស។

លោក ដូណាល់ ត្រាំ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន មួយជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានកាលពីថ្ងៃចន្ទថា “ប្រទេសជាច្រើនបានទទួលស្គាល់រដ្ឋប៉ាឡេស្ទីនដោយល្ងង់ខ្លៅ តែ មិត្តភក្តិអឺរ៉ុបមួយចំនួន សម្ព័ន្ធមិត្ត មនុស្សល្អ”។ លោក​បាន​បន្ថែម​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​គិត​ថា​ ប្រទេសទាំងនោះពួកគេ​ពិត​ជា​ធ្វើ​បែប​នោះ​ព្រោះ​ពួកគេ​ធុញទ្រាន់​នឹង​អ្វី​ដែល​កំពុង​កើតឡើង​ ជាច្រើន​ទសវត្សរ៍​មក​ហើយ​»។

កាលពីថ្ងៃចន្ទ លោក ត្រាំ បានបង្ហាញផែនទីបង្ហាញផ្លូវ 20 ចំណុចរបស់គាត់ទៅកាន់សន្តិភាព ដែលអំពាវនាវ ឱ្យមានការរំសាយ អាវុធរបស់ក្រុមហាម៉ាស ការដោះលែង ចំណាប់ខ្មាំង អ៊ីស្រាអែលដែលនៅសេសសល់ ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន និងការបង្កើតរដ្ឋាភិបាល អន្តរកាលនៅហ្គាហ្សា។

រដ្ឋអឺរ៉ុបបានអះអាងថា ការទទួលស្គាល់ ប៉ាឡេស្ទីនបញ្ជាក់ពីដំណោះស្រាយរដ្ឋពីរ និងអាចជួយជំរុញ ដំណើរការសន្តិភាព នៅតំបន់ហ្គាហ្សា ដែលប្រជាជនប៉ាឡេស្ទីនជាង 66,000 នាក់ត្រូវបានសម្លាប់ចាប់តាំងពីខែតុលា ឆ្នាំ 2023 ហើយស្ទើរតែទាំងអស់ផ្សេងទៀតត្រូវបានផ្លាស់ទីលំនៅ។ លោក Netanyahu បាន​អះអាងថា ទង្វើ​ទទួលស្គាល់នេះ​បាន​ជំរុញ​ក្រុម Hamas ឲ្យ​ធ្វើ​ការ​វាយ​ប្រហារ​បន្ថែម​ទៀត ​លើ​ជន​ស៊ីវិល​អ៊ីស្រាអែល៕
ប្រែសម្រួលៈ ណៃ តុលា

To Top