ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូឡុំប៊ី បណ្តេញអ្នកការទូត ទាំងអស់ របស់អ៊ីស្រាអែល ចេញពីប្រទេស និងព្រមានព្យួរកិច្ច ព្រមព្រៀង ពាណិជ្ជកម្មសេរីជាមួយអ៊ីស្រាអែលថែមទៀត

បរទេស៖ ប្រធានាធិបតី កូឡុំប៊ី លោក Gustavo Petro បានប្រកាសបណ្តេញអ្នកការទូត អ៊ីស្រាអែល ដែលនៅសេសសល់ ទាំងអស់ បន្ទាប់ពីកងទ័ពជើងទឹកអ៊ីស្រាអែលស្ទាក់ ចាប់កប៉ាល់ដែលធ្វើដំណើរទៅតំបន់ហ្គាហ្សា។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ការិយាល័យរបស់ លោក Petro បាននិយាយថា ជនជាតិ កូឡុំប៊ីពីរនាក់ស្ថិតក្នុងចំណោមអ្នកដែលជិះកប៉ាល់ដែលរឹបអូសបាន ហើយទាមទារឱ្យមានការ ដោះលែងពួកគេជាបន្ទាន់។

លោក Petro បាន សរសេរ នៅលើ X កាលពីថ្ងៃពុធថា ប្រជាជនកូឡុំប៊ីបាន “ចូលរួមក្នុងសកម្មភាព មនុស្សធម៌ក្នុង សាមគ្គីភាព ជាមួយប៉ាឡេស្ទីន” ដោយបន្ថែមថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយអ៊ីស្រាអែល ក៏កំពុងត្រូវបានព្យួរផងដែរ។

កងនាវាចរដែលបានចាកចេញពីប្រទេស អេស្ប៉ាញ កាលពីខែមុន បានដឹកសកម្មជនមកពីជាង ៤០ ប្រទេស រួមទាំងអ្នកធ្វើយុទ្ធនាការអាកាស ធាតុស៊ុយអែត Greta Thunberg ដែលស្ថិតក្នុងចំណោមអ្នក ដែលត្រូវបានឃុំខ្លួន បន្ទាប់ពីអ៊ីស្រាអែលស្ទាក់ចាប់កប៉ាល់ទូកជាច្រើនកាលពីល្ងាចថ្ងៃពុធ៕

ប្រែសម្រួលៈ ណៃ តុលា

To Top