អភិបាលស្រុកបាកាន ចលនានិងផ្សព្វផ្សាយអោយពលរដ្ឋ និងមន្ត្រីក្រោមឱវាទចូលរួមសំអាតបរិស្ថាន អនាម័យអោយបានស្អាតនៅមូលដ្ឋានជាប្រចាំ

ពោធិ៍សាត់៖ ដោយអនុវត្តតាមការណែនាំរបស់លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ប្រតិបត្តិករអនាម័យបរិស្ថានក្នុងមូលដ្ឋានស្រុកបាកាន ក្រោមការដឹកនាំផ្ទាល់ដោយលោក ឆាយ គឹមម៉ុង អភិបាលស្រុកបាកាន សូមអរគុណដល់លោក លោកស្រី អភិបាលរងស្រុក មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបី លោក លោកស្រីមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ប្រជាការពារ យុវជនគ្រប់ស្ថាប័ន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមសម្អាតបរិស្ថាន អនាម័យ នៅតាមមូលដ្ឋាន និង តាមផ្លូវសាធារណះ។ សូមបងប្អូនប្រជាពលរដ្ឋយើងទុកដាក់សំរាមឱ្យបានត្រឹមត្រូវប្រកបដោយការទទួលខុសត្រូវខ្ពស់៕









ប្រភព&រូបភាព៖ រដ្ឋបាលស្រុកបាកាន/ដោយ៖ ហ៊ុន ធឿន(ដើមអម្ពិល)
