សមិទ្ធផលអគារសំខាន់ៗនៅសាលាខេត្តមណ្ឌលគិរី សម្រាប់បម្រើការងាររដ្ឋបាល និងសាធារណៈ

មណ្ឌលគិរី៖ ក្នុងគោលដៅលើកកម្ពស់ប្រសិទ្ធភាពការងាររដ្ឋបាល និងពង្រីកលទ្ធភាពក្នុងការបំពេញតម្រូវការជូនមន្ត្រីរាជការ ក៏ដូចជាសាធារណជនទូទៅ ក្នុងការចូលរួមពិភាក្សា ឬធ្វើកិច្ចប្រជុំសំខាន់ៗក្នុងខេត្ត ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី រដ្ឋបាលខេត្តបានសម្រេចសមិទ្ធផលជាច្រើនក្នុងការកសាង និងអភិវឌ្ឍអគារសំខាន់ៗនៅសាលាខេត្ត។

សមិទ្ធផលទាំងនេះ រួមមាន៖ អគារសាលប្រជុំធំ/សាលសន្និសីទ ទំនើប ដែលអាចផ្ទុកអ្នកចូលរួមបានច្រើន ព្រមទាំងបំពាក់ដោយបរិក្ខារទំនើបៗ សម្រាប់រៀបចំវេទិកាពិភាក្សាផ្លូវការ កិច្ចប្រជុំថ្នាក់ដឹកនាំ និងព្រឹត្តិការណ៍សំខាន់ៗនានា។

ការពង្រីក និងកែលម្អអគាររដ្ឋបាល មួយចំនួនទៀត ដើម្បីបង្កើនទំហំការិយាល័យ និងធានានូវបរិយាកាសការងារសមរម្យ សម្រាប់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់។ សមិទ្ធផលទាំងឡាយនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សេវាសាធារណៈ លំហូរការងាររដ្ឋបាល និងជាចំណែកមួយនៃការអភិវឌ្ឍខេត្តមណ្ឌលគិរី ឲ្យកាន់តែមានភាពរីកចម្រើន និងស័ក្តិសមជានិមិត្តរូបនៃការអភិវឌ្ឍតាមតំបន់។







ដោយ៖ ចាន់បុត្រ|មណ្ឌលគិរីៈដើមអម្ពិល
ប្រភព៖ មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី
