ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ ៣គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រី ៤នាក់ រងរបួសស្រាលនៅស្រុកសំរោងទង

កំពង់ស្ពឺ៖ រថយន្តដឹកម្មករកម្មការិនីបុករះម៉ូត ៣គ្រឿង បណ្តាលឱ្យមនុស្សប្រុសស្រីរងបួសស្រាល លើផ្លូវជាតិលេខ ៥១.៥ ត្រង់ចំណុចផ្លូវបំបែកជាបួនភូមិអង្គទន្លាប់ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៦និង២០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

សមត្ថកិច្ចស្រុកសំរោងទងបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកហុីយុិនដាយ ពណ៍ស គ្មានផ្លាក់លេខ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ គេចខ្លួនក្រោយពេលកើតហេតុ (មានដឹកកម្មករកម្មការនីចំនួន៥០នាក់ ស្រី៣៥នាក់ មិនមានអ្នករបួស) បើកបរពីលិចទៅកើតមកដល់ចំណុចខាងលើបានប៉ះម៉ូតូចំនួន ៣គ្រឿង។

ម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1G-0112 អ្នកបើកបរឈ្មោះ ប៉ុល ស៊ុយ ភេទប្រុស អាយុ៤៦ឆ្នាំនៅភូមិព្រៃសំបុក ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បើកបរពីត្បូងទៅជើងរួចបត់ឆ្លងផ្លូវទៅលិច បន្តបុករះម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1X-6868 អ្នកបើកបរឈ្មោះ ឃីម ចាន់លី ភេទប្រុស អាយុ៣៤ឆ្នាំ ឌុបប្រពន្ធឈ្មោះ ស៊ុន ខ្នាអាយុ៣០ឆ្នាំនៅភូមិអាយាន ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូងរួចបត់ទៅកើត និងបុកម៉ូតូម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ ពាក់ផ្លាក់លេខភ្នំពេញ 1CO-5875 អ្នកបើកបរឈ្មោះ ហេង ស៊ុន ភេទស្រី អាយុ២៥ឆ្នាំនៅភូមិពាំងកំផ្លង ឃុំពាំងល្វា ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ បើកបរពីជើងទៅត្បូងរួចបត់ទៅកើត ។

សមត្ថកិច្ចបានបន្តទៀតថា ករណីខាងលើបណ្ដាលឱ្យគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារ:ដូចខាងក្រោម:របួសស្រាលមនុស្ស ៤នាក់ ស្រី២នាក់ (ប៉ុល ស៊ុយ.ឃីម ចាន់លី. ស៊ុន ខ្នា. ហេង ស៊ុន) ខូចម៉ូតូ ៣គ្រឿងស្រាលខូចរថយន្ត ១គ្រឿងស្រាល ចំពោះវត្ថុតាងទាំង ៤គ្រឿងរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងទង ហើយភាគីទាំងសង់ខាងបានសម្រួលគ្នាបញ្ចប់៕
ដោយ:សុខ សុភ័ណ្ឌ |កំពង់ស្ពឺ| មជ្ឈមណ្ឌលដើមអម្ពិល

To Top