ព័ត៌មានជាតិ

សម្តេចធិបតី រំលឹកសារអរគុណដល់ នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ជួយឱ្យមានបទឈប់បាញ់

ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងការរំលឹក អរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ លោក Anwar Ibrahim នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលបានសម្របសម្រួលឱ្យមាន បទឈប់បាញ់រវាងកម្ពុជា-ថៃ ។

ព្រមជាមួយគ្នានេះដែរ សម្តេចនាយករដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណ ចំពោះអគ្គមេបញ្ជាការកងទ័ពម៉ាឡេស៊ី ដែលបានដើរតួនាទីយ៉ាងសកម្មក្នុងការសម្របសម្រួល ការតាមដានការអនុវត្តបទឈប់បាញ់ ក៏ដូចជាជូនចំពោះប្រធានក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) នៅកម្ពុជា ដែលបានចុះតាមដានការអនុវត្តបទឈប់បាញ់ នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ។

នេះជាប្រសាសន៍របស់សម្តេចធិបតី ក្នុងឱកាសអនុញ្ញាតឲ្យលោក Dato’ Sri Dr. Ahmad Zahid Hamidi ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងតំបន់ នៃប្រទេសម៉ាឡេស៊ី ចូលជួបសម្ដែងការគួរសម នាថ្ងៃទី១៤ ខែតុលា៕

To Top