នាយករដ្ឋបាលសាលាខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាពប្រចាំខែ របស់រដ្ឋបាលខេត្តពោធិ៍សាត់

ពោធិ៍សាត់÷ នៅរសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ ២០២៥ នេះ លោក សួង សារាវុធ នាយករដ្ឋបាលសាលាខេត្តពោធិ៍សាត់ បានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងតាមដានវឌ្ឍនភាព ការងារប្រចាំខែ របស់រដ្ឋបាលខេត្តពោធិ៍សាត់។

កិច្ចប្រជុំនេះធ្វើឡើង នៅសាលប្រជុំថ្មីសាលាខេត្ត ដោយមានការចូលរួមពី លោកនាយករងរដ្ឋបាលសាលាខេត្ត, លោកនាយក នាយករងទីចាត់ការ សាលាខេត្ត, លោកប្រធាន អនុប្រធានអង្គភាពសាលាខេត្ត, លោកប្រធាន អនុប្រធានផ្នែកទាំងពីរ សាលាខេត្ត, លោក លោកស្រីមន្ត្រីរាជការ សាលាខេត្តទាំងអស់ផងដែរ ៕
ប្រភព&រូបភាព÷រដ្ឋបាលខេត្តពោធិ៍សាត់
ដោយ÷ហ៊ុន ធឿន(ដើមអម្ពិល)






