ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលការងារឆ្នាំ២០២៥ និងសេចក្តីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់ធនាគារ ARDB

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំជាមួយនាយកដ្ឋានពាក់ព័ន្ធ ដើម្បីពិនិត្យ និងពិភាក្សាលើ លទ្ធផលការងារឆ្នាំ២០២៥ និងសេចក្តីព្រាងផែនការថវិកាប្រចាំឆ្នាំ២០២៦ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗទៀត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅនៅការិយាល័យកណ្ដាលរបស់ធនាគារ ARDB នាព្រឹកថ្ងៃអង្គារ ៧រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៥។

To Top