ព័ត៌មានជាតិ

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ផ្តល់អាហារូបករណ៍ ៦៩០កន្លែង លើ ៧មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ៦៩០កន្លែង លើ ៧មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង៧ នោះ រួមមាន វារីវប្បកម្ម, ការច្នៃបន្លែ ផ្លែឈើ, ការចិញ្ចឹមសត្វ, សេវាកម្មកុំព្យូទ័រ, ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, និងការថែទាំ និងជួសជុលយានយន្ត។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១២ ៧៣១ ១៩៩/ ០១៦ ៥៥៥ ៣៥០/ ០៩៧ ៨១៦ ៨១៦៦ ឬ អញ្ជើញមកវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា ដោយផ្ទាល់ដែលមានអាសយដ្ឋាននៅតាមបណ្ដោយមហាវិថីឈ្នះ ឈ្នះ ភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍ជ័យ រាជធានីភ្នំពេញ៕

To Top