បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅស្រុកមោងឫស្សីករណី មេតំហ្វេតាមីនហៅម៉ាទឹកកក ជាគ្រឿងញៀនសំយោគជាង១,០០០ក្រាម

កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥វេលាម៉ោ ង២០និង៣០នាទី នៅចំណុចភូមិបឹងបី ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការបញ្ជាដឹកនាំរបស់លោកឧត្តមសេ នីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នង ការដ្ឋាន គរបាលខេត្តបាត់ដំបង លោកវរសេ នីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន ដឹកនាំកម្លាំងបង្រ្កាបករណីគ្រឿងញៀនមួយករណីក្នុងបទល្មើសជាក់ស្តែង និងឃាត់ ខ្លួនជនសង្ស័យបានចំនួន០១ នាក់រស់នៅស្រុកមោងឫស្សី ខេត្ត បាត់ដំបងមានឈ្មោះ ស. អ ភេទប្រុស ។

*-វត្ថុតាងចាប់យកបានរួមមាន៖
-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន (ម៉ាទឹកកក ICE )ចំនួន០១ដុំធំទម្ងន់ ១០៣៨,០៤ក្រាម (ទាំងសំបក)
-ទូរស័ព្ទដៃចំនួន ០១គ្រឿង (ចាស់) ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើការិយាល័យជំនាញរៀបចំបញ្ជូនទៅអនុវត្តទោសតាមផ្លូវច្បាប់ ។

អត្ថបទ ច័ន្ទ វិស្សាសៈ/បាត់ដំបង/ដេីមអំពិល
ប្រភព ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង
រូបភាពផែនប្រឆាំងគ្រឿងញៀន
