ព័ត៌មានជាតិ

ពិធីគោរពព្រះវិញ្ញាណក្ខន្ធ “ព្រះបរមរតនកោដ្ឋ” ខួបគម្រប់១៣ឆ្នាំ នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ

ខេត្តសៀមរាប៖ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តបានប្រារព្ធព្រះរាជពិធីគោរពព្រះវិញ្ញាណក្ខ័ន្ធ ខួបគម្រប់ ១៣ឆ្នាំ (១៥ តុលា ២០១២-២០២៥) នៃការយាងសោយព្រះទិវង្គតរបស់ព្រះករុណា សម្តេចព្រះនរោត្តមសីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ” នៅព្រះរាជដំណាក់ក្នុងក្រុងសៀមរាប ដោយមានការនិមន្តព្រះសង្ឃ សូត្រមន្ត បង្សុកូល ថ្វាយជូនដល់ព្រះវិញ្ញាណក្ខ័ន្ធ ព្រះបរមរតនកោដ្ឋ ព្រះករុណា សម្តេច ព្រះនរោត្តម សីហនុ។

ការប្រារព្ធពិធីនេះមានការចូលរួមពី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលខេត្ត ស្នងការនគរបាល មេបញ្ជាការ បញ្ជាការង កងកម្លាំងប្រដាប់អាវុធ និងលោក លោកស្រីជាថ្នាក់ដឹកនាំមន្ទីរ មន្ត្រីរាជការ និងសហភាពសហព័ន្ធ យុវជនកម្ពុជាខេត្ត និងប្រជាពលរដ្ឋជាច្រើនចូលរួមផងដែរ។

ដោយ៖ អ៊ុយ សុធុន/សៀមរាប/ដើមអម្ពិល/ រូប:រដ្ឋបាលខេត្តសៀមរាប

To Top