ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ គោរពវិញ្ញាណក្ខន្ធលោក ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ

កំពង់ធំះ នៅរសៀលថ្ងៃទី ១៤ ខែ តុលា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានដឹកនាំកងកម្លាំងចូលរួមគោរពវិញ្ញាណក្ខន្ធ លោក ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ នៅគេហដ្ឋាន នៃសព ក្នុងភូមិ ទី៦ សង្កាត់ កំពង់ធំ ក្រុង ស្ទឹងសែន ខេត្តកំពង់ធំ ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត បានថ្លែងចូលរួមរំលែកមរណៈទុក្ខ ជូនចំពោះលោកស្រី អ៊ឹង ហ្គេចលាង ព្រមទាំងក្រុមគ្រួសារ នៃសព ។
មរណភាពរបស់ លោក ប៉ែន សុខឿន សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ដែលត្រូវជាឧត្តមស្វាមីរបស់ លោកស្រី អ៊ឹង ហ្គេចលាង បានទទួលមរណៈភាពកាលពីថ្ងៃចន្ទ ៦រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៦២ ឆ្នាំ ដោយជរាពាធ។
ស្ថិតក្នុងពេលវេលាដ៏សែនក្រៀមក្រំសោកសង្រេងនេះ លោកស្នងការ សូមគោរពចូលរួមសម្តែងនូវសមានទុក្ខ ដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត ជាមួយលោកជំទាវ និងក្រុមគ្រួសារសាច់ញាតិដោយសេចក្តីសង្វេក និងសូមបួងសួងឧទ្ទិសដល់គុណបុណ្យព្រះរតនត្រ័យ ជួយយិតយោងដួងវិញ្ញាណក្ខន្ទរបស់ លោក ប៉ែន សុខឿន បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕ដោយសំនៀង














