ព័ត៌មានជាតិ

វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ផ្តល់អាហារូបករណ៍ ១ ៦៩០កន្លែង លើ ១៤មុខជំនាញ និងប្រាក់ឧបត្ថម្ភ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ

ភ្នំពេញ៖ វិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង (BIT) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់អាហារូបករណ៍ចំនួន ១ ៦៩០កន្លែង លើ ១៤មុខជំនាញដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងផ្ដល់ប្រាក់ឧបត្ថម្ភប្រចាំខែក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ (TVET 1.5M)។ សម្រាប់ប្រជាពលរដ្ឋ និងយុវជន ដែលមិនមែនជាក្រុមគោលដៅ ក៏អាចស្នើចុះឈ្មោះចូលសិក្សាបានដោយឥតគិតថ្លៃផងដែរ ប៉ុន្តែមិនទទួលបានប្រាក់ឧបត្ថម្ភនោះឡើយ។

មុខជំនាញទាំង ១៤ នោះ រួមមាន ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ, សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន, ការងារកំបោរ, ការដំឡើងបណ្តាញបំពង់ទឹក, ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី, ការថែទាំ និងជួសជុលម៉ាស៊ីនត្រជាក់រថយន្ត, ការថែទាំ និងជួសជុលទោចក្រយានយន្ត, ការថែទាំ និងជួសជុលរថយន្ត, ការថែទាំ និងជួសជុលអគ្គិសនីរថយន្ត, ការថែទាំ និងជួសជុលម៉ាស៊ីនធុនតូច, ការដំឡើង និងថែទាំកាមេរ៉ាសុវត្ថិភាព, សេវាកម្មកុំព្យូទ័រ, និងការរចនាក្រាហ្វិកដោយកុំព្យូទ័រ។

ការសិក្សាវគ្គថ្មី នឹងចាប់ផ្តើមរៀងរាល់ដើមខែនីមួយៗ។ សម្រាប់ព័ត៌មានអំពីការចុះឈ្មោះចូលរៀន សូមទាក់ទងទៅកាន់ទូរសព្ទលេខ ០១៦ ៥២២ ២០៦/ ០៧០ ៦១៦ ១៨៥/ ០៩៦ ៥៥៥ ៥៩៤១/ ០១២ ៦៣០ ០៥២/ ០១០ ៤០០ ៣១៦/ ០៩៣ ៤៤៤ ៦៨៦/ ០៧៨ ៥៥៥ ៩៥៣ ឬ អញ្ជើញមកវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង(BIT) ដោយផ្ទាល់ ដែលមានអាសយដ្ឋាននៅតាមបណ្តោយផ្លូវជាតិលេខ៥ ភូមិ រំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង៕

To Top