ព័ត៌មានជាតិ

ពិធីប្រារព្ធវិញ្ញាណក្ខន ព្រះករុណាព្រះបាទនរោត្តមសីហនុ

ពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ៨រោច ខែអស្សុជ ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥នេះ លោក ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោក ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំមន្ត្រីរាជការ តាមបណ្តាមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធ និងក្រុមយុវជន អញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ “ព្រះបរមរតនកោដ្ឋ“ គម្រប់ខួប១៣ឆ្នាំ នៃការយាងសោយទិវង្គតរបស់ព្រះអង្គ នៅបុរីវប្បធម៌កោះសំពៅមាស។

អត្ថបទនេះ៖ ខេម៉ា | ដើមអម្ពិល

To Top