ព័ត៌មានជាតិ

ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង ​បានចាត់វិ​ធានការឱ្យលោកអធិការនគរបាលក្រុងបាត់​ដំបង​ ធ្វេីការស្រាវជ្រាវ និងមានវិធាន​ការតាមនីតិវិធី​មុខ​សញ្ញានៃអ្នកលក់ឆ្នោត​

បាត់ដំបង​៖​ ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័​សនៃស្នង​ការដ្ឋាននគរ​បាលខេត្តបាត់​ដំបង​ សូម​ជម្រាប​ ជូនសាធារណជនជ្រាបថា​ ប៉ុន្មានថ្ងៃកន្លងមកនេះ​ មានការផ្សព្វផ្សាយក្នុងបណ្តា​ញសង្គម​ ពីបញ្ហាអ្នក​ញៀននឹងល្បែងឆ្នោត​នៅក្រុងបា​ត់ដំបង​ ដែលការផ្សព្វផ្សាយនេះ​មានទាំងរូប​ភាព​និងទីតាំងនៃអ្នកលក់​ឆ្នោតនោះទៀតផង។

លោកឧត្តមសេនីយ៍ទោ​ ដាញ់​ អេង​ប៊ុន​ចាន់​ ស្នងការនៃស្នង​ការដ្ឋាននគរបាលខេត្តបាត់​ដំបង​ បានជ្រាបអំពីបញ្ហានេះ​ និងបានចាត់វិ​ធានការឱ្យលោកអធិការនគរបាលក្រុងបាត់​ដំបង​ ធ្វេីការស្រាវជ្រាវនិងមានវិធាន​ការតាមនីតិវិធី​ ច្បាប់​តាំងពីពេ​ល​ដំបូង ។

មកដល់ថ្ងៃនេះសមត្ថកិច្ចនគរបាលក្រុងបាត់​ដំបង​ បានធ្វេីកិច្ចការនេះ​ ដោយយកចិត្តទុក​ដាក់​និងកំណត់បានពីទីតាំងនិងមុខ​សញ្ញានៃអ្នកលក់ឆ្នោតនោះរួចហេីយ​ និងកំពុងបន្តនី​តិវិធី​ តាមជំនាញនិងច្បាប់​ ។

ដូចបានជម្រាបជូនខាងលេី​សូមសាធារណជន​ ជ្រាបជាព័ត៌មាននិងចូលរួមលុបបំបាត់ឱ្យអស់នូវអំពេីល្មេីសច្បាប់ក្នុងមូលដ្ឋានពិសេសល្បែង​ស៊ីសងគ្រប់ប្រភេទ​ស្របតាមគោល​នយោបាយស្តីពីភូមិ​ ឃុំ​ សង្កាត់មានសុវត្ថិ​ភាព៕

អត្ថបទ​ ច័ន្ទ​ វិស្សាសៈ​/ បាត់ដំបង​ /ដេីមអំពិល /ប្រភព​ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​

To Top