ព័ត៌មានជាតិ

បណ្ឌិត កៅ ថាច ប្រធានសមាគម ADFIAP និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារ ARDB ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩

ទីក្រុងម៉ាកាវ, ប្រទេសចិន៖ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៥ លោកបណ្ឌិត កៅ ថាច ប្រធានសមាគមគ្រឹះស្ថានហិរញ្ញវត្ថុអភិវឌ្ឍន៍ក្នុងតំបន់អាស៊ី និងប៉ាស៊ីហ្វិក (ADFIAP) និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលសមាគម ADFIAP លើកទី៩៩ នៅទីក្រុងម៉ាកាវ ប្រទេសចិន ដោយពិភាក្សាទៅលើរបៀបវារៈចម្បងៗចំនួន ២ រួមមាន៖ ការពិនិត្យវឌ្ឍនភាពការងារក្នុងសមាគម ADFIAP និង (២) ការកំណត់ទិសដៅក្នុងការអនុវត្តបន្ត។

ជាលទ្ធផល, លោកបណ្ឌិត កៅ ថាច បានធ្វើការវាយតម្លៃខ្ពស់លើវឌ្ឍនភាពការងាររបស់សមាគម ADFIAP ពិសេសអគ្គលេខាធិការដ្ឋាន ADFIAP និងបានកំណត់នូវគំនិតផ្តួតផ្តើមមួយចំនួន ក្នុងការលើកកម្ពស់ការចូលរួមរបស់សមាជិក សំដៅជំរុញការអភិវឌ្ឍប្រកបដោយចីរភាព។

To Top