Covid-19

សម្ដេច ទៀ បាញ់៖ ស្ថានភាពគំរាមកំហែង ពីកូវីដ១៩ គឺនៅមានកម្រិតខ្ពស់នៅឡើយ

ភ្នំពេញ៖ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានបន្តរំលឹកដល់កងទ័ព និងបងប្អូនប្រជាពលរដ្ឋ ត្រូវថែទាំសុខភាពឲ្យបានល្អ ព្រោះថា ជំងឺកូវីដ១៩ នៅជាការគំហែមកំហែងខ្ពស់ សម្រាប់ពិភពលោក រួមទាំងកម្ពុជាផងដែរ ។

សម្ដេចពិជ័យសេនា បានសរសេរលើបណ្ដាញ សង្គមហ្វេសប៊ុក នៅថ្ងៃទី១៦ ឧសភានេះថា «ស្ថានភាពនៃការគំរាមកំហែងពីមេរោគ​ COVID-19 គឺនៅមានកំរិតខ្ពស់នៅឡើយ។ ជាក់ស្ដែង​ អត្រា​ចម្លង​ថ្មី​ និងមរណភាព​ មានចំនួន​កើនឡើងជាលំដាប់​ នៅតាមបណ្តាប្រទេសនានា​។ ដូចនេះ​សូមក្មួយៗកងទ័ព​ និងបងប្អូនប្រជាពលរដ្ឋ​ កុំមានការធ្វេសប្រហែសឱ្យសោះ​ ត្រូវថែទាំសុខភាពឱ្យបានល្អ​ និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការនានា​ ដែលក្រសួងសុខាភិបាលបានណែនាំ​ ដើម្បីការពារការចម្លង​ មេរោគ​ CoVID-19» ។

To Top