មជ្ឈិមបក្សកុម្មុយនីស្តចិន បើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទេ្ទសនាម និងពន្យល់ពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិនអាណត្តិទី២០
នៅវេលាម៉ោង១០ ព្រឹកថ្ងៃទី២៤ ខែតុលា មជ្ឈិមបក្សកុម្មុយនីស្តចិន បានបើកធ្វើសន្និសីទសារព័ត៌មាន ដើម្បីធ្វើបទឧទេ្ទសនាម និងពន្យល់ពីស្មារតី នៃកិច្ចប្រជុំពេញអង្គលើកទី៤ នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុនីស្តចិនអាណត្តិទី២០ ។
តាមការឡើកឡើង ឱ្យដឹងថា ការធ្វើទំនើបកម្មកសិកម្ម និងជនបទទាក់ទិននឹងនិម្មាបនកម្មទូទៅ និងគុណភាពនៃការធ្វើទំនើប កម្មតាមបែបផែនចិន ដែលត្រូវបំពេញ ចម្លោះខ្វះខាតជាអាទិភាព។ 《សំណើរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន ស្តីពីការតាក់តែងផែនការ ៥ ឆ្នាំទី ១៥ សម្រាប់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងសង្គម》បានសង្កត់ធ្ងន់ថា ត្រូវចាត់ទុកការ ដោះស្រាយបញ្ហា“កសិករ កសិកម្ម និងជនបទ”ជាចំណុចសំខាន់បំផុត ក្នុងចំណោមការងារ របស់បក្សកុម្មុយនីស្តចិនទាំងមូល ព្រមទាំង ត្រូវជំរុញការអភិវឌ្ឍ ដោយបញ្ចូលគ្នារវាងទីក្រុងនិងជនបទ និងពន្លឿនការកសាងប្រទេសខ្លាំងក្លា ខាងវិស័យកសិកម្ម ។

ក្នុងវិស័យកសាងទីផ្សារ ក្នុងស្រុកដ៏ខ្លាំងក្លា គោលដៅចម្បងនៃសេដ្ឋកិច្ច របស់ប្រទេសធំ គឺតម្រូវការក្នុងស្រុក ហើយទីផ្សារគឺជាធនធាន ដែលកម្របំផុតលើពិភពលោកនាពេលបច្ចុប្បន្ននេះ ដូច្នេះទីផ្សារធំនិង ខ្លាំងគឺ ជាការគួរឱ្យពឹងផ្អែកជាយុទ្ធសាស្ត្រសម្រាប់ការធ្វើទំនើបកម្មតាមបែបផែនចិន។ សំណើកិច្ចប្រជុំបានលើកឡើង នូវចំណុចជាមូលដ្ឋានសម្រាប់ពង្រីក តម្រូវការក្នុងស្រុក និងបានរៀបចំចាត់ចែងភារកិច្ចសំខាន់ក្នុង ៣ វិស័យ គឺ“ការពង្រីកនិងបង្កើនបរិមាណ ការលើកកម្ពស់ប្រសិទ្ធភាពនិងផលចំណេញ និងការសម្រួលភាពរលូននៃចរាចរណ៍វិលជុំ”៕
