អ្នកនាំពាក្យ ការិយាល័យ កិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ថ្លែងសុន្ទរកថា ស្តីពីការដែលគណៈកម្មា ធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន ទូទាំងប្រទេស ចិន សម្រេចចិត្តបង្កើតទិវារំលឹកការ ស្តារអធិបតេយ្យភាព ចំពោះតៃវ៉ាន់ឡើងវិញ
លោក Chen Binhua អ្នកនាំពាក្យការិយាល័យកិច្ចការតៃវ៉ាន់ នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានថ្លែងនៅថ្ងៃទី ២៤ ខែតុលាថា គណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិន បានសម្រេចចិត្ត នៅថ្ងៃដដែលនេះថា កំណត់យកថ្ងៃទី ២៥ ខែតុលាជាទិវារំលឹកការស្តារ អធិបតេយ្យភាពឡើងវិញ ចំពោះតៃវ៉ាន់តាមផ្លូវច្បាប់ ព្រមនិងកំណត់ឱ្យប្រទេសចិនរៀបចំសកម្មភាព រំលឹកទិវានេះតាមទម្រង់ផ្សេងៗ ។
ការសម្រេចចិត្តនេះបានឆ្លុះបញ្ចាំង ពីសេចក្តីប្រាថ្នារួម និងឆន្ទៈជាសមូហភាពរបស់ប្រជាជនចិនទាំងអស់ ក្នុងនោះបូករួមទាំងជនរួមជាតិតៃវ៉ាន់ ហើយវាជាវិធានការដ៏ខ្លាំងក្លា ដើម្បីការពារការពិតប្រវត្តិសាស្ត្រដ៏សំខាន់ នៃការមានអធិបតេយ្យភាពឡើងវិញចំពោះតំបន់តៃវ៉ាន់ ។
យើងនឹងឆ្លៀតប្រើការបង្កើត ទិវានេះ ជាឱកាសមួយ ដើម្បីរៀបចំសកម្មភាព រំលឹកគ្រប់ប្រភេទ និងធ្វើការអប់រំស្នេហាជាតិដែលទាក់ទង នឹងបញ្ហាតៃវ៉ាន់ក្នុងចំណោមប្រជាជនទាំងអស់។ យើងនឹងរួបរួមជាមួយជន រួមជាតិតៃវ៉ាន់ដ៏ច្រើនកុះករ ដើម្បីរួមគ្នាចងចាំពីប្រវត្តិសាស្ត្រ គោរពវិញ្ញាណក្ខន្ធទុក្ករបុគ្គល ពួតដៃគ្នាដើម្បីជំរុញបុព្វហេតុ នៃការបង្រួបបង្រួមជាតិ និងរួមគ្នាត្រួសត្រាយអនាគត ដ៏ភ្លឺស្វាងនៃការស្តាភាពរុងរឿង របស់ប្រទេសជាតិឡើងវិញ ៕
