ព័ត៌មានអន្តរជាតិ

បំផ្ទុះស្លាប់៤នាក់ ខណៈដែលបុរសម្នាក់ព្យាយាម រត់គេចខ្លួនចេញ ពីប្រទេសអ៊ុយក្រែន

បរទេស៖ យោង តាមការចេញផ្សាយរបស់ RT អាជ្ញាធរក្នុងតំបន់បានរាយការណ៍ថា បុរសម្នាក់ដែល ព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសអ៊ុយក្រែនបានបំផ្ទុះខ្លួនឯង និងសម្លាប់មនុស្សបីនាក់ទៀត ខណៈដែលឯកសាររបស់គាត់កំពុង ត្រូវបានត្រួតពិនិត្យនៅតាមព្រំដែន ជាមួយប្រទេសបេឡារុស្ស។

ប៉ូលីសក្នុងតំបន់បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ឧបទ្ទវហេតុនៅស្ថានីយ៍រថភ្លើងក្នុងទីក្រុង Ovruch ក្នុងតំបន់ Zhytomyr ប្រទេសអ៊ុយក្រែនបានធ្វើឱ្យមនុស្សដប់នាក់ផ្សេងទៀត រងរបួសផងដែរ។

ក្នុងអំឡុងពេលត្រួតពិនិត្យ “បុរសម្នាក់ក្នុងចំណោមបុរស នៅកន្លែងកើតហេតុ បានដកគ្រឿងផ្ទុះមួយចេញ បន្ទាប់មកការផ្ទុះបានកើតឡើង ។ ស្ត្រី​បី​នាក់​រួម​ទាំង​ឆ្មាំ​ព្រំដែន​ម្នាក់​ត្រូវ​ បាន​គេ​រាយការណ៍​ថា​បាន​ស្លាប់​ក្នុង​ការ​បំផ្ទុះ​នេះភ្លាមៗ។

ភ្នាក់ងារឆ្មាំព្រំដែនរដ្ឋ នៃប្រទេសអ៊ុយក្រែន បាននិយាយថា ជនសង្ស័យបានស្លាប់ ដោយសាររបួសរបស់គាត់ នៅក្នុងរថយន្តសង្គ្រោះ បន្ទាប់ពីទទួលបានជំនួយដំបូង។

គួរឲ្យដឹងដែរថាបុរសនោះ ជាអ្នករស់នៅក្នុងតំបន់ Kharkov នោះមានអាយុ២៣ឆ្នាំ ។គាត់ថ្មីៗនេះត្រូវបានឃុំខ្លួន ពីបទប៉ុនប៉ងរំលោភលើព្រំដែនរដ្ឋ នៅភាគខាងលិច នៃព្រំដែនរដ្ឋរបស់អ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top