ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul លុបចោលដំណើរចូលរួមកិច្ចប្រជុំកំពូលអាស៊ាន នៅប្រទេសម៉ាឡេស៊ី

បរទេស៖ នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul បានលុបចោលដំណើរទៅកិច្ចប្រជុំកំពូលអាស៊ាន ដើម្បីដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេសមួយ កាន់ទុក្ខចំពោះព្រះមហាក្សត្រីយានី Sirikit មាតាមហាក្សត្រថៃ ដែលបានយាងសោយទីវង្គត កាលពីយប់ថ្ងៃទី២៤ តុលា ហើយទង់ជាតិត្រូវបានបន្ទាបមកពាក់កណ្ដាលដង។

យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា បរិយាកាសក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ មានសភាពស្ងប់ស្ងាត់ ដោយរដ្ឋមន្ត្រី មន្ត្រីរាជការ មន្ត្រីរាជការ និងអ្នកសារព័ត៌មានទាំងអស់ ស្លៀកពាក់ខ្មៅ ដើម្បីគោរពវិញ្ញាណក្ខន្ធ សម្តេចព្រះមហាក្សត្រី Sirikit ព្រះមហាក្សត្រី ដែលបានយាងសោយទីវង្គត នៅល្ងាចថ្ងៃសុក្រ ទី២៤ ខែតុលា វេលាម៉ោង ០៨:០០នាទី ។

នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃថៃ លោក Anutin Charnvirakul បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីពិសេស នៅបន្ទប់លេខ 501 វិមានរដ្ឋាភិបាល ដោយលុបចោលការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសម៉ាឡេស៊ី ។

ប្រភពពីវិមានរដ្ឋាភិបាលថៃបានបង្ហើបថា ពេលនេះលោកនាយករដ្ឋមន្ត្រីថៃ នឹងចូលរួមកិច្ចប្រជុំកំពូលនៅថ្ងៃស្អែក ដែលវានឹងស្របពេលការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពថៃ-កម្ពុជា ដែលមានប្រធានាធិបតីសហរដ្ឋអាមេរិកជាអ្នកសង្កេតការណ៍។ គេរំពឹងថាការចុះហត្ថលេខានឹងត្រូវកំណត់ពេលពីរសៀលដល់ព្រឹក ប៉ុន្តែប្រសិនបើអាមេរិកមិនអាចកែសម្រួលបាន លោក Anutin នឹងប្រគល់ភារកិច្ចនេះទៅរដ្ឋមន្ត្រីក្រសួងការបរទេសដើម្បីចុះហត្ថលេខាជំនួស៕

ប្រែសម្រួលៈ ណៃ តុលា

To Top