សមាសភាពចំនួន ២៥២នាក់បានចូលរួមកែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនកិច្ចព្រមព្រៀងការងារទាំងបីមុខវិជ្ជា ភាសាខ្មែរ គណិតវិទ្យា និងaវិញ្ញាសាពហុជ្រើសរើសចំណេះដឹងទូទៅ និង អង់គ្លេស
រាជធានីភ្នំពេញ៖ ការកែសន្លឹកកិច្ចការបេក្ខជនប្រឡងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារ ទាំង៣វិញ្ញាសា ចាប់ផ្តើមធ្វើកំណែក្នុងថ្ងៃតែមួយ ខណៈនេះ សមាសភាពធ្វើកំណែសន្លឹកកិច្ចការចំនួន ២៥២នាក់ កំពុងមានវត្តមានក្នុងមណ្ឌលកំណែ សាលាភូមិន្ទរដ្ឋបាល និងបានត្រៀមខ្លួនរួចជាស្រេច ក្នុងដំណើរការធ្វើកំណែសន្លឹកកិច្ចការបេក្ខជនប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារលើវិញ្ញាសាទាំង៣ ៖ (១)វិញ្ញាសាភាសាខ្មែរ (២)វិញ្ញាសាគណិតវិទ្យា (៣)វិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ និងអង់គ្លេស។

តាមការគ្រោងទុករបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ដំណើរការកែសន្លឹកកិច្ចការបេក្ខជននឹងប្រព្រឹត្តដូចតទៅ៖ វេលាម៉ោង ៩:៣០នាទី ចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនលើវិញ្ញាសាភាសាខ្មែរ, វេលាម៉ោង ១០:៣០នាទី ចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនលើវិញ្ញាសាគណិតវិទ្យា, និង វេលាម៉ោង ១៣:៣០នាទី ចាប់ផ្តើមកែសន្លឹកកិច្ចការបេក្ខជនលើវិញ្ញាសាពហុចម្លើយចំណេះដឹងទូទៅ និងអង់គ្លេស។



អត្ថបទ ច័ន្ទ វិស្សាសៈ/បាត់ដំបង /ដេីមអំពិល
