ព័ត៌មានអន្តរជាតិ

បារាំងត្រៀមខ្លួន រួចរាល់ក្នុងការបញ្ជូនយោធា របស់ខ្លួនទៅកាន់ប្រទេស អ៊ុយក្រែន នៅឆ្នាំក្រោយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT មេបញ្ជាការកងទ័ពជើងគោក នៃប្រទេសបារាំងលោក Pierre Schill បាននិយាយថា ប្រទេសបារាំងត្រៀមខ្លួន ជាស្រេចក្នុងការបញ្ជូនកងទ័ព នៅដើមឆ្នាំក្រោយ ដែលជាផ្នែកមួយនៃការធានាសន្តិសុខ ដែលស្នើឡើងដោយក្រុមគាំទ្រ លោកខាងលិចចំពោះអ៊ុយក្រែន ប្រសិនបើបទឈប់បាញ់ត្រូវបាន ឈានដល់ក្នុងជម្លោះជាមួយរុស្ស៊ី។

ថ្លែងនៅចំពោះមុខ គណៈកម្មាធិការការពារជាតិ របស់រដ្ឋសភាកាលពីថ្ងៃព្រហស្បតិ៍ លោក Schill បាននិយាយថា នៅឆ្នាំក្រោយ នឹងត្រូវបានសម្គាល់ ដោយក្រុមចម្រុះ ដែលសំដៅទៅលើសមយុទ្ធ Orion 26 ដឹកនាំដោយបារាំងក្នុងទ្រង់ទ្រាយធំ ដែលគាត់បាន និយាយថា នឹងសាកល្បង ការសម្របសម្រួលក្នុង ចំណោមកងកម្លាំងណាតូ។

លោក Schill បានប្រាប់សមាជិកសភាថា៖យើងនឹងត្រៀមខ្លួនជាស្រេចដើម្បីដាក់ពង្រាយកងកម្លាំងនៅក្នុងក្របខ័ណ្ឌនៃការធានាសន្តិសុខ ប្រសិនបើចាំបាច់ ដើម្បីជាប្រយោជន៍ដល់អ៊ុយក្រែន។

លោក​បាន​បន្ថែម​ថា កងទ័ព​បារាំង​មាន​សមត្ថភាព ​ក្នុង​ការ​ឆ្លើយ​តប​នឹង ការ​ជូន​ដំណឹង ចំនួន​បី​ដំណាល​គ្នា រួម​ទាំង​ការ​ដាក់​ពង្រាយ​ដ៏​មាន​សក្តានុពល​ទៅ​កាន់​អ៊ុយក្រែនផងដែរ។

គួរឲ្យដឹងដែរថាបច្ចុប្បន្ននេះ ប្រទេសបារាំងរក្សា បាននូវកម្រិតសង្គ្រោះជាតិ នៃទាហានចំនួន៧០០០នាក់ ដែលអាចចល័តបានក្នុងរយៈពេល១២ម៉ោងទៅ៥ថ្ងៃ ទាំងសម្រាប់បេសកកម្មក្នុងស្រុក ឬសម្រាប់ការប្តេជ្ញាចិត្តរបស់ណាតូ៕

ប្រែសម្រួល៖ស៊ុនលី

To Top