ព័ត៌មានអន្តរជាតិ

រុស្សីអះអាងថា អាចឡោមព័ទ្ធកងកម្លាំងយោធា អ៊ុយក្រែនជាង១ម៉ឺននាក់ ក្នុងតំបន់សមរភូមិចំនួន២

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី Vladimir Putin បានអះអាងកាលពីថ្ងៃអាទិត្យ ក្នុងអំឡុងពេលទស្សនកិច្ច ទៅកាន់ប៉ុស្តិ៍បញ្ជាការកងទ័ពរុស្ស៊ី ទាហានអ៊ុយក្រែនប្រហែល ជាជាង១ម៉ឺននាក់ត្រូវបានឡោមព័ទ្ធ ដោយកងកម្លាំងរុស្ស៊ីនៅក្នុងតំបន់ Kupyansk និង Krasnoarmeysk ។

យោងតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថាលោកPutin បានជួបប្រជុំជា មួយអគ្គសេនាធិការ Valery Gerasimov និងមេបញ្ជាការយោធា ជាន់ខ្ពស់ជាច្រើនរូប ក្នុងអំឡុងពេលដែលគាត់ត្រូវបានរាយការណ៍ សង្ខេបអំពីស្ថានភាព តាមខ្សែទំនាក់ទំនង។

លោក Peskov បាននិយាយថា ៖ រុស្សីអាចមើលឃើញថា ទាហានអ៊ុយក្រែន រហូតដល់ ៥ពាន់នាក់ត្រូវបានឡោមព័ទ្ធ ក្នុងទិសដៅ Kupyansk និងប្រហែល៥,៥ពាន់ នាក់ទៀតត្រូវបានឡោមព័ទ្ធនៅក្នុងទិសដៅ Krasnoarmeysk។

គួរឲ្យដឹងដែរថាKupyansk គឺជាទីក្រុង មួយក្នុងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែន ចម្ងាយប្រហែល១០០គីឡូម៉ែត្រ ភាគខាងកើតនៃ Kharkov ។ Krasnoarmeysk ស្ថិតនៅក្នុងសាធារណរដ្ឋប្រជាមានិត Donetsk របស់រុស្ស៊ី ដែលបច្ចុប្បន្នកាន់កាប់ដោយកងទ័ពអ៊ុយក្រែន៕

ប្រែសម្រួល៖ស៊ុនលី

To Top