ព័ត៌មានជាតិ

ពលរដ្ឋចោទសួរថា រថយន្តពន្លត់អគ្គិភ័យ មានទឹកប្រចាំក្នុងរថយន្តដែរទេ?

មណ្ឌលគិរី៖ តើរថយន្តពន្លត់អគ្គិភ័យឬដែលហៅសាមញ្ញថា ឡានបាញ់ទឹកនោះ មានបូមទឹកសាគួក្នុងរថយន្តដែរទេ?ឬមួយពេលមានអគ្គិភ័យ តម្រូវអោយរត់ទៅបូមទឹកជាមុន មុននិងបើកឆ្ពោះទៅតំបន់កើតហេតុ?នេះជាការចោទសួររបស់អាជីវករផ្សារកែវសីមា ស្ថិតក្នុងស្រុកកែវសីមានៃខេត្តមណ្ឌលគិរី

សំដៅទៅមន្ត្រីជំនាញអង្គភាពពន្លត់អគ្គិភ័យ របស់អធិការដ្ឋាននគរបាលស្រុកកែវសីមា គ្រាដែល ចុះអប់រំណែនាំបងប្អូនប្រជាពលរដ្ឋ អាជីវករក្នុងមូលដ្ឋាន អោយយល់ជ្រាបអំពីការបង្កើន វិធានការបង្ការនិងពន្លត់អគ្គិភ័យក្នុងរដូវប្រាំង ដែលធ្វើឡើងនាព្រឹកថ្ងៃទី២៧ខែតុលានេះ។

ជាការឆ្លើយតបរបស់នគរបាលជំនាញ ដែលដឹកនាំដោយវរៈសេនីយ៍ឯកនួន ហាន ស្នងការរងទទួលផែនអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ឆ្លើយតបថា ការត្រួតពិនិត្យបានធ្វើឡើងជាប្រចាំនៅគ្រប់អង្គភាព និងស្ថានីយ៍ពន្លត់អគ្គិភ័យ ទាំងនៅតាមរាជធានីខេត្តនិងតាមក្រុងស្រុកខណ្ឌដើម្បីពង្រឹងវិធានការត្រៀមអន្តរាគមន៍សង្គ្រោះ ដោយមានកម្លាំងប្រចាំការ២៤/២៤ម៉ោង និងត្រៀមរថយន្តពន្លត់អគ្គិភ័យ

ឧបករណ៍ សម្ភារៈ ប្រេងឥន្ធនៈ ទឹកស្តុក។មន្ត្រីជំនាញនៅបន្តថា អ្នកជំនាញបានសម្រេចចិត្តយ៉ាងឆាប់រហ័សនិងបានសិក្សាយ៉ាងល្អិតល្អន់អំពីភូមិសាស្ត្រស្មុកស្មាញ ឬដាច់ស្រយាល ច្រកសង្គ្រោះ និងប្រភពទឹកបម្រើអោយការងារពន្លត់និងសង្គ្រោះ សំដៅ មានភាពម្ចាស់ការក្នុងកិច្ចអន្តរាគមន៍សង្គ្រោះបានទាន់ពេលវេលានិងមានប្រសិទ្ធភាព ផងដែរ។

សូមជម្រាបថា ក្នុងសកម្មភាពចុះអប់រំដល់ពលរដ្ឋនៅគ្រានោះ កម្លាំងការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ បានសហការជាមួយ អធិការស្រុកកែវសីមា និងកម្លាំងប៉ុស្តនគរបាលស្រែខ្ទុម គឺបានចុះផ្សព្វផ្សាយផែនការលេខ ១៥៣៥ ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្តិភាពសង្គម នារដូវប្រាំងខាងមុខដែលនិងជិតមកដល់។

ក្នុងនោះមាន ណែនាំអោយ បំពាក់គ្រឿងឧបករណ៍សុវត្ថិភាព នឹងប្រព័ន្ធប្រឆាំងអគ្គីភ័យ តាមមាត្រដ្ឋានបច្ចេកទេស បង្ការ និងពន្លត់អគ្គិភ័យ ប្លង់ស្ថាបត្យកម្ម ស្ថានីយ៍ហ្គាស ហាងនិង ដេប៉ូទំនិញផ្សេងៗដែលងាយរងគ្រោះថ្នាក់ដោយអគ្គិភ័យ  ៕

ដោយ៖ ចាន់បុត្រ|មណ្ឌលគិរី|ដើមអម្ពិល

To Top