ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ ចៅ២១ នាក់ គ្រប់គ្រាន់សម្រាប់ បង្កេីតក្រុុមកីឡា

ភ្នំពេញ  ៖  សម្ដេចតេជោ  ហ៊ុន  សែន  នាយករដ្ឋមន្ដ្រីនៃកម្ពុជា  បានឲ្យដឹងថា  ក្នុងចំណោមចៅ២១ នាក់  មានប្រុស១២នាក់  ស្រី៩នាក់  គ្រប់គ្រាន់ដើម្បីបង្កើត  ក្រុមបាល់ទាត់  បាល់ទះ បាល់បោះនិងបង្កើតក្រុមបាល់ទះ នារី  មួយក្រុម  ផងដែរ។ 

សម្ដេច តេជោ  ហ៊ុន  សែន  បានសរសេរ  នៅលេីបណ្ដាញសង្គមហ្វេសប៊ុក  នៅរសៀល ថ្ងៃទី ១៦  ខែឧសភា  ឆ្នាំ២០២០បានបញ្ជាក់ថា”ទើបបានជួបនិងបីចៅស្រីទី២១មុននេះបន្តិច។ ឪពុកម្តាយគេបានដាក់ថាម៉ាលីយ៉ា (Malya) ឆ្លាតគ្រាន់បើ  ម្តាយឈ្មោះម៉ាលីឯកូនឈ្មោះម៉ាលីយ៉ា មិនពិបាកសសេរ”។ 

សម្ដេចតេជោបន្ដថា”ក្នុងចំណោមចៅ២១នាក់ មានប្រុសចំនួន១២នាក់ និងស្រី៩នាក់គ្រប់គ្រាន់ដើម្បីបង្កើតក្រុមបាល់ទាត់ បុរសមួយក្រុមបាល់ទះបុរសមួយក្រុម បាល់បោះបុរសមួយក្រុម និងបង្កើតក្រុមបាល់ទះនារីមួយក្រុម”។ 

សម្ដេចតេជោបន្ថែមថាចង់បានដូចនេះ ចៅប្រុសទាំងអស់ត្រូវចេះលេង៣ប្រភេទ កីឡាគឺបាល់ទាត់បាល់ទះ និងបាល់បោះ។នេះគ្រាន់តែជាគិតរបស់សម្ដេច តែមិនដឹងថា  “ចៅៗនឹងធ្វើតាមឬអត់?”៕

ដោយ  អេង  ប៊ូឆេង

To Top