ព័ត៌មានជាតិ

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានផ្តល់ស្រូវពូជចំនួន ២៩ ៩០០គីឡូក្រាម ចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន ២៩៩គ្រួសារ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ

ខេត្តតាកែវ ៖ នៅព្រឹកថ្ងៃទី០៨ ខែវិច្ឆិការ ឆ្នាំ២០២៥នេះ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក វី សំណាង អភិបាល នៃគណ:អភិបាលខេត្តតាកែវ រួមទាំងមន្ត្រីសាលាខេត្ត បានអញ្ចើញចូលរួមផ្តល់ស្រូវពូជ ចំនួន ២៩ ៩០០គីឡូក្រាម ចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀង ចំនួន ២៩៩គ្រួសារ ស្ថិតនៅក្នុងភូមិសាស្រ្តខេត្តតាកែវ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋមានពូជស្រូវសម្រាប់បន្តបង្កបង្កើនផលនៅពេលទឹកសម្រក ។

ដោយ : យុទ្ធា / ភ្នំពេញ / ដើមអម្ពិល|ប្រភព រូបភាព : ផេក លោក វី សំណាង អភិបាលខេត្ត

To Top