ព័ត៌មានជាតិ

ប្រធាន CREA អំពាវនាវឱ្យទីភ្នាក់ងារ អចលនវត្ថុ ក្នុងស្រុក ពង្រឹងសមត្ថភាពផ្នែក Digital Marketing

ភ្នំពេញ៖ លោកស្រី ចេវ សុឃុន ប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា (CREA) និងអ្នកជំនាញអចលនទ្រព្យអន្តរជាតិ នាថ្ងៃអាទិត្យទី១៧ ខែឧសភា ឆ្នាំ២០២០ បានអំពាវនាវឱ្យទីភ្នាក់ងារអចលនវត្ថុក្នុងស្រុក ពង្រឹងសមត្ថភាពផ្នែក Digital Marketing និងInformation technology (Instagram, Facebook, Whatsappp, Googlemap ។ល។) ក្នុងពេលសេដ្ឋកិច្ចនិងវិស័យអចលនទ្រព្យ កំពុងប្រឈមមុខនឹងវិបត្តិកូវីដ១៩។

លោកស្រី បានលើកឡើងថា ក្នុងស្ថានភាពប្រឈមបែបនេះ ភ្នាក់ងារអចនទ្រព្យ ត្រូវតែខិតខំព្យាយាមនិងស្រាវជ្រាវមើលទីតាំងដី និងណែនាំអតិថិជន តាមរយៈបច្ចេកវិទ្យាទំនើបទាំងនេះ ដើម្បីជួយកាត់បន្ថយហានិភ័យផ្សេងៗ ព្រមទាំងពេលវេលា និងកាត់បន្ថយការចំណាយលើថ្លៃមធ្យោបាយធ្វើដំណើរទៅជួបអតិថិជន ដោយខ្លួន អាចណែនាំអតិថិជន តាមGoogle mapជាដើម។

លោកស្រី សុឃុន ក៏បានឆ្លៀតឱកាសនេះ ថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានចូលរួមទប់ស្កាត់ជំងឺរាតត្បាតកូវីដ១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យទទួលបានជោគជ័យ និងធ្វើឱ្យប្រជាពលរដ្ឋរស់នៅប្រកបដោយសុខដុមរមនា អាចធ្វើការចរាចរណ៍ ទទួលទាននៅខាងក្រៅធម្មតា ទោះបីជាមានបញ្ហាប្រឈមខ្លះផ្នែកខាងសេដ្ឋកិច្ច (ប្រទេសនានាលើសាកលលោក កំពុងប្រឈម)។

ប្រទេសកម្ពុជា ដែលមានអ្នកឆ្លងកូវីដ១៩ ចំនូន១២២នាក់ បានព្យាបាលសះស្បើយ១០០ភាគរយ គិតត្រឹមថ្ងៃទី១៦ខែឧសភា ឆ្នាំ២០២០នេះ។

To Top