ព័ត៌មានជាតិ

ពិធីប្រគល់និងទទួល ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន០៥ ដែលបានសាងសង់រួចរាល់ជាស្ថាពរ

ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃអង្គារ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីប្រគល់និងទទួល ប៉ុស្តិ៍នគរបាលរដ្ឋបាលចំនួន ០៥ ដែលបានសាងសង់រួចរាល់ជាស្ថាពរ។

សូមជំរាបថារួមមាន ប៉ុស្តិ៍នគរបាលរដ្ឋបាល ចុងឃ្នៀស នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប៉ុស្តិ៍នគរបាលរដ្ឋបាល យាង នៃអធិការដ្ឋាននគរបាលស្រុកពួក ប៉ុស្តិ៍នគរបាលរដ្ឋបាល វ៉ារិន នៃអធិការដ្ឋាននគរបាលស្រុកវ៉ារិន ប៉ុស្តិ៍នគរបាលរដ្ឋបាល ខ្នារពោធិ៍ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម និងប៉ុស្តិ៍នគរបាលរដ្ឋបាល ពពេល នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ សុខ គឹមស៊ីន អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ត្រី ឆូយ បញ្ញា ប្រធាននាយកដ្ឋាន ស្ថាបនា និងវិស្វកម្ម ។

ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមពី ក្រុមការងារ នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ លោកស្នងការរងលោកនាយការិយាល័យ លោកអធិការ អធិការរង នាយ នាយរងផ្នែក នាយរងប៉ុស្តិ៍ និងមន្រ្តីនៅក្នុងមូលដ្ឋាន ដែលពាក់ព័ន្ធផងដែរ។

ដោយអ៊ុយសុធុន/សៀមរាប/ដើមអម្ពិល

To Top