ព័ត៌មានជាតិ

កម្ពុជា-ប៉ាគីស្ថាន ចុះMOU លើកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ

ភ្នំពេញ ៖ កម្ពុជា និងសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន បានចុះអនុស្សរណៈ​ នៃការយោគយល់គ្នា (MOU) ស្ដីពីកិច្ចពិគ្រោះយោបល់ និងកិច្ចសហប្រតិបត្តិការ រវាងក្រសួងការបរទេសទាំងពីរ។

ពិធីចុះ MOUនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ។

ក្នុងឱកាសនោះ ភាគីទាំងពីរ បានសម្តែងនូវការពេញចិត្ត ចំពោះទំនាក់ទំនងមិត្តភាពល្អប្រសើរ ដែលមានស្រាប់ និងបានគូសបញ្ជាក់ពីសារៈសំខាន់ នៃការរៀបចំ កិច្ចប្រជុំពិគ្រោះយោបល់ជាទៀងទាត់ ដើម្បីបន្តពង្រឹង កិច្ចសហប្រតិបត្តិការទ្វេភាគី និងស្វែងរកមធ្យោបាយថ្មីៗបន្ថែមទៀត សម្រាប់ទាញយកសក្តានុពល និងកាលានុវត្តភាពសេដ្ឋកិច្ច ដែលមានរវាងប្រទេសទាំងពីរ៕

To Top