កម្ពុជា នឹងរៀបចំពិព័រណ៍កសិកម្ម ចាប់ពីថ្ងៃស្អែកនេះ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ ពិព័រណ៍កសិកម្មកម្ពុជា CAFE25 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃស្អែកទី១៣ ខែវិច្ឆិកា នេះហើយ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ មិនធ្លាប់មានធំបំផុត និងដំបូងបង្អស់នៅកម្ពុជា។
ព្រឹត្តិការណ៍ CAFE25 រួមបញ្ចូលវេទិកាពិភាក្សាពីកសិកម្មកម្រិតខ្ពស់រយៈពេលពីរថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាតនិងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។
ស្ដង់ប្រមាណជា ៤០០ នឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ មានដូចជា៖ អង្ករ ស្វាយចន្ទី ម្រេច បន្លែ ត្រី ដំឡូងមី កៅស៊ូ ឈើ និងស្វាយ និងផលិតផលផ្សេងៗជាច្រើនទៀត ៕
