ករណីសត្វក្រពើចេញ ពីអាងចិញ្ចឹម ក្នុងស្រុកអង្គរជុំ ខេត្តសៀមរាប នៅយប់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥
មានករណីសត្វក្រពើចេញ ពីអាងចិញ្ចឹមរបស់លោក ឈឿង សុីម៉ាក ភេទប្រុស អាយុ ៣០ ឆ្នាំ ស្នាក់នៅភូមិ តាលាវ ឃុំតាសោម ស្រុកអង្គរជុំ ខេត្តសៀមរាប។

តាមការឱ្យដឹងពីម្ចាស់សត្វក្រពើ នៅក្នុងទ្រុងមានក្រពើសរុបចំនួន ៧៣ក្បាល បានចេញពីអាងចំនួន ៣០ក្បាល។ ក្រោយពេលក្រុមការងារចុះទៅអន្តរាគមន៍ បានអាចចាប់យកវិញបាន ២៦ក្បាល នៅសល់ចំនួន ៤ក្បាលទៀត ដោយបច្ចុប្បន្នក្រុមការងារកំពុងបន្តសហការជាមួយប្រជាពលរដ្ឋក្នុងតំបន់ ដើម្បីស្វែងរក និងចាប់យកឱ្យបានវិញទាំងអស់។

ដើម្បីជៀសវាងគ្រោះថ្នាក់ អាជ្ញាធរមូលដ្ឋានបានជម្រាបដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្ន មិនឱ្យទៅជិតតំបន់ប្រឡាយទឹក ឬកន្លែងជិតអាងចិញ្ចឹមក្រពើ រហូតដល់ការស្វែងរកត្រូវបានបញ្ចប់។

អាជ្ញាធរមូលដ្ឋាន និងគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុក កំពុងបន្តតាមដានស្ថានភាព និងចាត់វិធានការតាមស្ថានភាពជាបន្តបន្ទាប់ ដើម្បីធានាសុវត្ថិភាពសាធារណៈ។

ប្រភព ៖ មន្ទីរព័ត៌មានខេត្តសៀមរាប
ដោយ ÷ រត្ន័ សុខជា
