ព័ត៌មានអន្តរជាតិ

អារ៉ាប៊ីសាអូឌីត ដាក់ផែនការអភិវឌ្ឍ វិស័យទេសចរ ទៅជាវិស័យអទិភាពធំបំផុតទី២ របស់ខ្លួន

បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាអារ៉ាប៊ីសាអូឌីត មានបំណងអភិវឌ្ឍវិស័យទេសចរណ៍ជាវិស័យសេដ្ឋកិច្ចធំទីពីររបស់ខ្លួន ដើម្បីបង្កើតឱកាសការងារ និងសម្រេចបាននូវនិរន្តរភាពសេដ្ឋកិច្ចរយៈពេលវែង ។

ការប្រកាសនេះធ្វើឡើងបើយោង តាមអនុរដ្ឋមន្ត្រីក្រសួងទេសចរណ៍ Mahmoud Abdulhadi បាននិយាយនៅទីនេះកាលពីថ្ងៃអង្គារ។

ថ្លែងទៅកាន់ក្រុមអ្នកយកព័ត៌មានរបស់ ស៊ិនហួ ក្នុងការបញ្ចប់សម័យប្រជុំលើកទី២៦នៃមហាសន្និបាតទេសចរណ៍អង្គការសហប្រជាជាតិ លោក Abdulhadi បានសង្កត់ធ្ងន់ទៅលើការវិនិយោគសំខាន់ៗរបស់រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍។

លោកបានកត់សម្គាល់ថា៖យើងមានអាកាសយានដ្ឋានចំនួន២៩កន្លែងនៅទូទាំងប្រទេស ផ្លូវថ្នល់ជាង ៧ម៉ឺន គីឡូម៉ែត្រ និងបណ្តាញផ្លូវដែកដែលកំពុងអភិវឌ្ឍឥតឈប់ឈរផង។

លោកបានកត់សម្គាល់ពីទំនាក់ទំនងសេដ្ឋកិច្ច រឹងមាំ និងស៊ីជម្រៅ រវាងអារ៉ាប៊ីសាអូឌីត និងចិន ហើយបានគូសបញ្ជាក់ប្រទេសចិនថាជា ដៃគូដ៏សំខាន់ ក្នុងការអភិវឌ្ឍន៍ទេសចរណ៍របស់ប្រទេសអារ៉ាប៊ីសាអូឌីត៕

ប្រែសម្រួល៖ស៊ុនលី

To Top