ព័ត៌មានជាតិ

ទូតជប៉ុន ប្រចាំកម្ពុជា ចង់ឃើញប្រជាជនខ្មែរ មានសុភមង្គល

ភ្នំពេញ ៖ ក្នុងបទសម្ភាសន៍ ជាមួយគេហទំព័រព័ត៌មាន ដែលតភ្ជាប់រវាងកម្ពុជា និងជប៉ុន (NyoNyum) លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ចង់ឃើញប្រជាជនខ្មែរ មានសុភមង្គល ដោយសារពួកគាត់ ឆ្លងកាត់ពេលវេលាដ៏ជូរចត់ ។

យោងតាមគេហទំព័រហ្វេប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០លោក មិកាមិ ម៉ាសាហ៊ីរ៉ូ មានប្រសាសន៍ថា «ខ្ញុំចង់ឃើញប្រជាជនខ្មែរ មានសុភមង្គល ដោយសារពួកគាត់ បានឆ្លងកាត់ពេលវេលា ដ៏ជូរចត់»។

សូមរំលឹកថា លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ត្រូវបានរដ្ឋាភិបាលជប៉ុន តែងតាំងជា ឯកអគ្គរាជទូត ជប៉ុន ប្រចាំកម្ពុជា កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ។ ក្នុងនាមជា ឯកអគ្គរាជទូតជប៉ុន នៅកម្ពុជា លោកបានខិតខំបំពេញ ការងារជាផ្លូវការទូតមួយចំនួន ដូចជា ៖ ថ្លែងសារជា ភាសាខ្មែរ តាមរយៈវីដេអូខ្លីៗ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (ហ្វេសបុក) របស់ស្ថានទូតជប៉ុន ធ្វើការជួប ប្រជុំជាមួយមន្ត្រី រាជរដ្ឋាភិបាលកម្ពុជា និងបំពេញការងារ សាធារណៈមួយចំនួន ទៀត ដើម្បីរឹតចំណងមិត្តភាព រវាងប្រទេសជប៉ុន និងកម្ពុជា ៕ ដោយ ៖ អេង ប៊ូឆេង

To Top