ត្រឹមថ្ងៃទី១៦ ធ្នូ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែន ៦ខេត្ត បានបិទទ្វារ ១០៤២សាលា ប៉ះពាល់សិស្សជិត ២៥ម៉ឺននាក់
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងថា គិតត្រឹមថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ សាលារៀនក្នុងខេត្តជាប់បន្ទាត់ព្រំដែនចំនួន ៦ខេត្ត បិទទ្វារសរុប ១០៤២សាលា ប៉ះពាល់គ្រូបង្រៀន ៩៨៦៥នាក់ និងសិស្ស ២៤៥០០១នាក់ មិនបានចូលរៀនឡើយ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក ក្រសួងអប់រំ៕


