៥ទីតាំងសំខាន់ៗនៅភ្នំពេញ ដែលបងប្អូនអាចចូលរួមបរិច្ចាគជូនដល់វីរៈកងទ័ព និងជនភៀសសឹក
ភ្នំពេញ៖ ខណៈពេលដែលប្រទេសកម្ពុជាទទួលរកនូវការឈ្លានពានពីសំណាក់ប្រទេសថៃ ដែលបានបង្កជាផលលំបាកដល់ជនភៀសសឹក ជាពិសេសគឺទាហានជួរមុខដែលកំពុងប្រយុទ្ធក្នុងសមរភូមិយ៉ាងអង់អាចក្លាហាន នៅទីក្រុងភ្នំពេញ ប្រជាជនកម្ពុជាដែលជាកងទ័ពជួរក្រោយបានរៀបចំកន្លែងទទួលមូលនិធិ ជាច្រើនកន្លែង ដើម្បីប្រមូលកៀរគស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗដើម្បីនាំយកជូនដល់ទាហានជួរមុខ និងជនភៀសសឹក។

ទាំងនេះ គឺជាទីតាំងសំខាន់ៗចំនួន ៥ ដែលបងប្អូនអាចចូលរួមបរិច្ចាគ និងជូនជាអំណោយដល់ទាហានជួរមុខ និងជនភៀសសឹករួមមាន Eat More, VinMart ទួលទំពូង, Coffee Corner សុវណ្ណា, វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស(NTTI) និង វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC)។

តាមរយៈការចូលរួមរបស់បងប្អូនពលរដ្ឋខ្មែរគឺបង្ហាញពីស្មារតីសាមគ្គីគ្នាជាថ្លុងមួយ រួមចិត្ត រួមគំនិតដើម្បីបម្រើដល់ប្រយោជន៍រួមរបស់ប្រទេសជាតិ៕







