ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តពោធិ៍សាត់ចុះជម្រុញនិងពង្រីក ការចាក់វ៉ាក់សាំងគោក្របីចំនួន ២ ភូមិ ក្នុងឃុំត្រពាំងជង ស្រុកបាកាន
ពោធិ៍សាត់៖ នៅថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ ២០២៥ លោក ផាត់ សារុន ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល ខេត្តពោធិ៍សាត់ សហការជាមួយលោក ជា ដែន ប្រធានផ្នែកផលិតកម្ម និងបសុព្យាបាល ស្រុកបាកាន ចុះជម្រុញនិងពង្រឹងការចាក់វ៉ាក់សាំងគោក្របី នៅភូមិ បួរស្រង៉ែ និងភូមិព្រះចំបក់ ឃុំត្រពាំងជង ស្រុកបាកាន ដោយមានការឧបត្ថម្ភ គាំទ្រដល់សកម្មភាពរបស់ភ្នាក់ងារសុខភាពសត្វភូមិពីសមាគមន៍Lotary អន្តរជាតិ និងអង្គការ ចេរភាពកម្ពុជា ខេត្តពោធិ៍សាត់ ។
សមាសភាពចូលរួមនៅក្នុងកម្មវិធីសំណេះសំណាលម្ចាស់សត្វចំនួន២៨គ្រួសារ និង មានការចូលរួមពី តំណាងសមាគមន៍ Lotary អន្តរជាតិ តំណាងអង្គការ ចេរភាពកម្ពុជាខេត្តពោធិ៍សាត់ ក្រុមប្រឹក្សាឃុំត្រពាំងជង និងលោកមេភូមិ។
មានការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការចាក់វ៉ាក់សាំងឱ្យបានទៀងទាត់តាមកម្មវិធី ការចិញ្ចឹមថែទាំសត្វ ការបង្កាត់ពូជគោសិប្បនិម្មិត និងការសាងសង់ឡជីវឧស្ម័ន។ លទ្ធផលនៃការចាក់វ៉ាក់សាំង (សារទឹកនិងអ៊ុតក្តាម)ភូមិបួស្រង៉ែ និងព្រៃចំបក់ ចំនួន១៥០ ក្បាល/ក្នុងនោះមានគោសហគមន៍ដែលអង្គការបានផ្តល់ជាធនាគារគោចំនួន២៨ក្បាល(២៨គ្រួសារ)៕
ប្រភព÷មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់និងនេសាទខេត្តពោធិ៍សាត់
ដោយ÷ធឿន/ដើមអម្ពិល







