ព័ត៌មានជាតិ

លោកស្រី សុខា គងពិសី គីមរិទ្ធី បានដឹកនាំក្រុមការងារ នាំយកបច្ច័យប្រគេនព្រះចៅអធិការវត្ត ឧត្តរគិរីទួលអណ្តែត ដើម្បីកសាងព្រះវិហារ

ព្រះវិហារ៖ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥នេះ លោកស្រី សុខា គងពិសី គីមរិទ្ធី បានដឹកនាំក្រុមការងារ នាំយកបច្ច័យដែលជាសទ្ធាជ្រះថ្លា ប្រគេនដល់ព្រះចៅអធិការវត្តឧត្តរគិរីទួលអណ្តែត ដើម្បីរួមចំណែកក្នុងការកសាងព្រះវិហារ ដែលស្ថិតនៅភូមិថ្នល់បែក ឃុំថ្មី ស្រុកគូលែន ខេត្ត។

ក្នុងឱកាសនោះ លោកស្រីបានមានប្រសាសន៍ថា ការនាំយកបច្ច័យមកចូលរួមកសាងនាពេលនេះ គឺជាសទ្ធាជ្រះថ្លាក្នុងវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងដើម្បីទុកជាសមិទ្ធផលសម្រាប់ពុទ្ធបរិស័ទក្នុងមូលដ្ឋានប្រើប្រាស់ជាប្រយោជន៍ក្នុងកិច្ចប្រតិបត្តិសាសនា។

ក្នុងឱកាសនោះដែរ ព្រះចៅអធិការវត្ត គណៈកម្មការវត្ត បានថ្លែងអំណរគុណចំពោះ លោកស្រីសុខា គងពិសី គីមរិទ្ធី និងក្រុមការងារ ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ និងជួយឧបត្ថម្ភគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធនានាក្នុងទីវត្តអារាម ដើម្បីបំរើឱ្យវិស័យសាសនាឱ្យកាន់តែរីកចម្រើនតទៅមុខ។

ដោយ៖ សួន ពិសិត| ដើមអម្ពិល

To Top