អ្នកឧកញ៉ា ទៀ វិចិត្រ៖ ពលរដ្ឋក្នុងខេត្តព្រះសីហនុជាច្រើននាក់ ឧបត្ថម្ភសម្ភារៈ និងស្បៀង សម្រាប់វីរៈកងទ័ព និងពលរដ្ឋភៀសសឹក
ព្រះសីហនុ៖ អ្នកឧកញ៉ា ទៀ វិចិត្រ បានឱ្យដឹងថា មានពលរដ្ឋ និងសប្បុរសជនច្រើននាក់ បាននាំយកសម្ភារៈ ម្ហូបអាហារ គ្រឿងឧបភោគបរិភោគ និងថវិកា មកចូលរួមឧបត្ថម្ភកងទ័ព និងជនភៀសសឹក តាមរយៈអ្នកឧកញ៉ា ដែលបានរៀបចំក្រុមការងារទទួល នៅទីតាំងក្នុងកំពង់ផែទេសចរណ៍ ក្រុងព្រះសីហនុ។
អ្នកឧកញ៉ា ទៀ វិចិត្រ បញ្ជាក់បន្ថែមថា ការទទួលជំនួយនេះ និងធ្វើបន្តរហូតដល់ល្ងាចថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០២៥ ហើយនៅថ្ងៃ១៩ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ានិងក្រុមការងារ នឹងដឹកជញ្ជូនយកជំនួយនេះ ទៅជូនកងទ័ព និងពលរដ្ឋភៀសសឹក តាមផ្នែកនិងទីតាំងមួយចំនួន។
ទន្ទឹមនឹងនេះ អ្នកឧកញ៉ា ទៀ វិចិត្រ ក៏បានថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ សប្បុរសជន ជិតឆ្ងាយដែលបានចូលរួមសកម្មភាពនេះ ជាមួយនិងក្រុមការងាររបស់អ្នកឧកញ៉ាផងដែរ៕










