ព័ត៌មានអន្តរជាតិ

ឥណ្ឌាផ្ញើសារទៅកាន់បង់ក្លាដេស អំឡុងពេលប្រារព្ធពិធីខួបថ្ងៃជ័យជំនះរបស់ជាតិ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RTប្រទេសឥណ្ឌាបានផ្ញើពាក្យជូនពររបស់ខ្លួនទៅកាន់ប្រទេសបង់ក្លាដែសនៅថ្ងៃជ័យជំនះរបស់ខ្លួន ដែលរំលឹកដល់ការបញ្ចប់ជម្លោះដែលបានកត់សម្គាល់ប្រទេសអាស៊ីខាងត្បូងរំដោះចេញពីប៉ាគីស្ថានក្នុងឆ្នាំ ១៩៧១។

អ្នកប្រយុទ្ធដើម្បីសេរីភាពនៅក្នុងអ្វីដែលជាប្រទេសប៉ាគីស្ថានខាងកើតបានធ្វើសង្រ្គាមប្រឆាំងនឹងស្លាបខាងលិចនៃប្រទេសប៉ាគីស្ថានក្នុងឆ្នាំ១៩៧១បន្ទាប់ពីក្រុមចុងក្រោយនេះបានគៀបសង្កត់លើក្រុមបាតុករដែលទាមទារសិទ្ធិប្រជាធិបតេយ្យ។

ប្រទេសឥណ្ឌា​បាន​ជួយ​ប៉ាគីស្ថាន​ខាង​កើត​ក្នុង​សង្គ្រាម ដោយ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​អ្នក​ប្រយុទ្ធ​សេរីភាព​ដែល​ឈ្នះ​ជម្លោះ និង​បង្កើត​ជាប្រទេស​បង់ក្លាដែសឡើង។

រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោក S. Jaishankar បានទាក់ទងទៅកាន់ទីប្រឹក្សាកិច្ចការបរទេសបង់ក្លាដែស លោក Mohammad Touhid Hossain ក្នុងឱកាសនោះ ដោយបានពាំនាំនូវពាក្យជូនពរទាំងឡាយពីសំណាក់ប្រទេសឥណ្ឌា។

គួរឲ្យដឹងដែរថាទំនាក់ទំនងដ៏កក់ក្តៅជាប្រពៃណីរវាងទីក្រុង New Delhi និងទីក្រុង Dhaka បានស្ថិតក្រោមភាពតានតឹងយ៉ាងធ្ងន់ធ្ងរ ចាប់តាំងពីរដ្ឋាភិបាលសម្ព័ន្ធ Awami របស់អតីតនាយករដ្ឋមន្ត្រីបង់ក្លាដែស Sheikh Hasina ត្រូវបានទម្លាក់បន្ទាប់ពីការបះបោរកាលពីឆ្នាំមុន។

ប្រទេសឥណ្ឌាបានច្រានចោលការចោទប្រកាន់នាពេលថ្មីៗនេះដោយទីក្រុង Dhaka ដែលថាទឹកដីរបស់ខ្លួនត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពដែលបំផ្លាញដល់ប្រទេសជិតខាងភាគខាងកើតរបស់ខ្លួន៕

ប្រែសម្រួល៖ស៊ុនលី

To Top