ព័ត៌មានជាតិ

ក្រសួងមហាផ្ទៃ ៖ ជនស៊ីវិលកម្ពុជា ១៨នាក់ស្លាប់ និងរងរបួស ៧៩នាក់ ដោយសារទាហានថៃឈ្លានពានទឹកដីកម្ពុជា

ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានចេញសេចក្ដីប្រកាសព័ត៌មានថា មកទល់ពេលនេះ អំពើឈ្លានពានរបស់រដ្ឋាភិបាលក្រុងបាងកក និងយោធាថៃលើកម្ពុជា មិនរើសគោលដៅ ជាពិសេសការផ្លោង និងទម្លាក់គ្រាប់លើតំបន់ស៊ីវិល បានបណ្តាលឲ្យពលរដ្ឋកម្ពុជាស្លាប់ចំនួន ១៨នាក់ របួសចំនួន ៧៩នាក់ ជនភៀសសឹកជាង ១៤ម៉ឺនគ្រួសារ ស្មើនឹង ជិត៤៨ម៉ឺននាក់។

ក្រសួងមហាផ្ទៃកម្ពុជា បានឲ្យដឹងទៀតថា រហូតមកដល់ពេលនេះ មានខេត្ត មិនជាប់ព្រំដែនថៃចំនួន៥ហើយ បានទទួលជនភៀសសឹក៕

To Top