ព័ត៌មានជាតិ

លោក ឆាយ ឫទ្ធិសែន អញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់ អង្គការដៃគូ ដើម្បីយកទៅឧបត្ថម្ភ គាំទ្រដល់វីរកងទ័ព និងជនភៀសសឹកកម្ពុជា

ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទទួលអំណោយដែលជាការឧបត្ថម្ភរបស់អង្គការដៃគូរចំនួនអង្គការ ចូលរួមក្នុងមូលនិធិសប្បុរសធម៌ សម្រាប់យកទៅឧបត្ថម្ភគាំទ្រដល់គ្រួសារវីរកងទ័ពជួមុខ និងប្រជាជនភៀសសឹកកម្ពុជាដែលបានជម្លៀសខ្លួនពីលំនៅដ្ឋាន ហើយកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីតាំងសុវត្ថិភាពនានា ក្នុងអំឡុងពេលនៃការឈ្លានពានរបស់ទាហានឈ្លានពានសៀម មកលើដែនអធិបតេយ្យភាព និងបូរណភាពដែនដីនៃព្រះរាជាណាចក្រកម្ពុជា។ អង្គការដៃគូរទាំង ៣នោះរួមមាន៖

១. លោកស្រី ពិន ទិត្យវាសនា នាយិកាអង្គការ អេហ្វ អេក កម្ពុជា (FH) បានចូលរួមឧបត្ថម្ភសម្ភារប្រើប្រាស់អនាម័យដូចជា ១. សាប៊ូសម្រាប់បោកគក់៥០០ក្រាម (៣០០កញ្ចប់) ,២. សំឡីអនាម័យ (៣០០ដុំ),៣. ថ្នាំដុសធ្មេញ១៧៥ក្រាម (៣០០ដប), ៤. ច្រាសដុសធ្មេញ (៣០០ដើម)។
២. លោក Yeon HyungMo នាយកប្រចាំប្រទេសអង្គការ Merry Year International (MYI) បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ដូចជា១.ក្រដាស់សើម (១កេស), ២. ថ្នាំដុសធ្មេញ (៣០ប្រអប់), ៣. ច្រាសដុសធ្មេញ (១៩ដើម), ៤. ធូបមូស (២ប្រអប់), ៥. ទឹកស៊ីអ៊ីវ (២យួ)រ, ៥. ស្ករស (១០កញ្ចប់), ៦. អំបិល (១០កញ្ចប់) ៧. ប៊ីចេង (១០កញ្ចប់), ៨. ទឹកសុទ្ធវីតាល់ (១០កេស), ៩. ទឹកសណ្តែកក្រដាស់ (១កេស), ១០. នំពងទា (៥ប្រអប់), ១១. ខោទឹកនោម (២ដុំ),១២. នំសាំងវិច (៥ប្រអប់), ១៣. នំកូរ៉េ (១កេស), ១៤. នំដំឡូង (៥កញ្ចប់) និងអង្ករ (១០០គីឡូក្រាម)
៣. លោក សុះ សៅអ៊ុ ប្រធានសមាគមសម្របសម្រួល និងអភិវឌ្ឍន៍សង្គម (RDSA) បានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ ដូចជា ១.អង្ករ (១០តោន) ២. ស្ករស (១ ០០០Kg) ៣. ប្រេងឆា (៥០០ដប ស្មើនឹង ៥០០លីត្រ),៤. ត្រីខ (១០កំប៉ុង), ៥. រទេះជនពិការ (១០រទេះ),៦. ថ្នាំពេទ្យ (៧មុខ ចំនួន ១៥០ប្រអប់)។

លោករដ្ឋមន្ដ្រី បានសម្ដែងនូវអំណរយ៉ាងជ្រាលជ្រៅជូនអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ ចំពោះសន្ដានចិត្តប្រកបដោយសប្បុរសធម៌ ដែលជាការរួបរួមសាមគ្គីជាធ្លុងមួយ យ៉ាងរឹងមាំក្នុងស្មារតី ចេះយកអាសាគ្នា ចេះចែករំលែកគ្នា ក្នុងគ្រាដែលប្រជាពលរដ្ឋកម្ពុជាកំពុងជួបទុក្ខលំបាក ហើយការជួយឧបត្ថម្ភ ទាំងអស់នាពេលនេះ នឹងជួយសម្រួលការលំបាកពិតប្រាកដ របស់គ្រួសារវីរកងទ័ព និងជនភៀសសឹក ដែលបណ្តាលមកពីសង្គ្រាមឈ្លានពានដ៏ឃោរឃៅពីសំណាក់យោធាថៃ។ ឯកឧត្តមរដ្ឋមន្ត្រីបានគូរបញ្ជាក់ថាកម្ពុជាមិនត្រូវការសង្គ្រាមនោះទេ ព្រោះកម្ពុជាធ្លាប់បានឆ្លងកាត់ទុក្ខវេទនាដោយសាសង្គ្រាមជាច្រេីនមកហេីយ ដូចនេះប្រជាជនកម្ពុជាទាំងមូលគឺត្រូវការនូវសុខសន្តិភាព៕

To Top