ព័ត៌មានជាតិ

ម៉ោង៩និង៣១នាទីព្រឹកនេះ យោធាថៃបាញ់ផ្សែងពុល នៅភូមិសាស្រ្តប្រាសាទព្រះវិហារ

ភ្នំពេញ ៖ ក្រសួងការពារជាតិប្រកាសថា នៅវេលាម៉ោង ៩:៣១នាទី យោធាថៃបានបាញ់ផ្សែងពុលចូលភូមិសាស្ត្រ ប្រាសាទព្រះវិហារ ។

ប៉ុន្តែទោះបីជាយ៉ាងណា កងកម្លាំងកម្ពុជាបាននិងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែ តស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាន និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា ៕

To Top