ព័ត៌មានជាតិ

យោធាថៃ ប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែក ចូលស្រុកវ៉ារិន ខេត្តសៀមរាប និងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានជម្រាបជូននូវស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពី ករណីយោធាថៃនៅតែបន្តធ្វើសកម្មភាពវាយប្រហារឈ្លានពាន មកលើដែនអធិបតេយ្យកម្ពុជា នៅយោធភូមិភាគទី៤ ក្នុងភូមិសាស្រ្ត អូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប និង ភូមិសាស្ត្រ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៖

  • នៅម៉ោង ១៦:១៨នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា ក្នុងភូមិសាស្ត្រ អូរកូនតឹង ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។
  • នៅម៉ោង ១៧:១០នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ទម្លាក់គ្រាប់បែកចូលក្នុងភូមិសាស្ត្រ ឃុំសាអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

កងកម្លាំងកម្ពុជាបាននឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ និងឈរជើងយ៉ាងរឹងមាំ ស្វាហាប់ មោះមុត និងនៅតែប្រុងប្រយ័ត្នខ្ពស់ជានិច្ច ក្នុងការបំពេញតួនាទីរបស់ខ្លួន ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា និងសេចក្តីថ្លៃថ្នូររបស់យើងដោយអង់អាចក្លាហាន ដោយមិនងាករេជាដាច់ខាតទោះក្នុងតម្លៃ ណាក៏ដោយ៕

To Top