ព័ត៌មានជាតិ

កិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ប្រចាំឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ ក្រុមប្រឹក្សាភិបាលនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) បានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល​ប្រចាំឆ្នាំ២០២៥ របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើ៖ សមិទ្ធផលនិងវឌ្ឍនភាពការងារសម្រាប់ឆ្នាំ២០២៥ និង​ទិសដៅ​ការងារឆ្នាំ២០២៦ របស់ធនាគារ ARDB និងរបៀបវារៈផ្សេងៗ។

កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃ ធ.អ.ជ.ក. នាថ្ងៃចន្ទ ៣កើត ខែបុស្ស ឆ្នាំម្សាញ់ សប្តស័ក ព.ស. ពីរពាន់ប្រាំរយហុកសិបប្រាំបួន ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥៕

To Top