ព័ត៌មានអន្តរជាតិ

មេបញ្ជាការជាន់ខ្ពស់ម្នាក់ រងការធ្វើឃាតនៅក្នុងទីក្រុងមូស្គូ

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT គណៈកម្មាធិការស៊ើបអង្កេតបានរាយការណ៍ថា ឧត្តមសេនីយ៍រុស្ស៊ីម្នាក់បានស្លាប់នៅក្នុងការបំផ្ទុះគ្រាប់បែកក្នុងរថយន្តនៅទីក្រុងមូស្គូ។

ក្រុមមន្ត្រីស៊ើបអង្កេត​បាន​កំណត់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ថា​ជា​ឧត្តមសេនីយ Fanil Sarvarov ប្រធាន​ផ្នែក​បណ្តុះបណ្តាល​ប្រតិបត្តិការ​នៅ​អគ្គសេនាធិការ។ 

យោងតាមសេចក្តីថ្លែងការណ៍នោះ ឧបករណ៍បំផ្ទុះមួយត្រូវបានដាំនៅក្រោមរថយន្តដែលគាត់កំពុងធ្វើដំណើរ ហើយបានបំផ្ទុះនៅព្រឹកថ្ងៃចន្ទ នៅផ្នែកខាងត្បូងនៃរដ្ឋធានីរុស្ស៊ី។

របាយការណ៍ប្រព័ន្ធផ្សព្វផ្សាយបាននិយាយថា ការបំផ្ទុះនេះក៏បានធ្វើឱ្យខូចខាតរថយន្តជាច្រើនផ្សេងទៀត និងបានរងរបួសយ៉ាងធ្ងន់ធ្ងរ អ្នកបើកបររបស់គាត់ផងដែរ ។

មន្ត្រីរុស្ស៊ីបាននិយាយទៀតថា ការស៊ើបអង្កេតមួយបានបញ្ជាក់ថាវាគឺជាការធ្វើឃាតដែលធ្វើឡើងដោយទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អ៊ុយក្រែន ដោយកត់សំគាល់ថាក្រុងគៀវធ្លាប់បានប្រើប្រាស់គ្រឿងផ្ទុះក្នុងការសម្លាប់មន្ត្រី និងបុគ្គលសាធារណៈដូច្នេះកន្លងមកហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top