សភារបស់ប្រទេសវេណេហ្ស៊ុយអេឡា អនុម័តច្បាប់ការពារសេរីភាពនៃការធ្វើនាវាចរណ៍ ប្រឆាំងនឹងការលួចប្លន់ បន្ទាប់ពីអាមេរិករឹបអូសកប៉ាល់ដឹកប្រេងនៅតំបន់ការ៉ាបៀន
បរទេស៖ សភាជាតិរបស់ប្រទេសវេណេហ្ស៊ុយអេឡា កាលពីថ្ងៃអង្គារបានអនុម័តច្បាប់មួយដែលមានគោលបំណងធានា និងការពារសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មប្រឆាំងនឹងការលួចប្លន់ ការបិទផ្លូវ និងអំពើអន្តរជាតិខុសច្បាប់ផ្សេងទៀត បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសកប៉ាល់ដឹកប្រេង Venezuelan នៅតំបន់ ការ៉ាបៀន។
យោងតាមសារព័ត៌មាន CGTN ចេញផ្សាយនៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ បានឱ្យដឹងថា “ច្បាប់ដើម្បីធានាសេរីភាពនៃការធ្វើនាវាចរណ៍ និងពាណិជ្ជកម្មប្រឆាំងនឹងការលួចប្លន់ ការបិទផ្លូវ និងអំពើខុសច្បាប់អន្តរជាតិផ្សេងទៀត” ត្រូវបានប្រកាសអនុម័តដោយប្រធានរដ្ឋសភាវ៉េណេស៊ុយអេឡា លោក Jorge Rodriguez បន្ទាប់ពីការបោះឆ្នោត។
ច្បាប់នេះត្រូវបានអនុម័តក្នុងអំឡុងពេលសម័យប្រជុំវិសាមញ្ញ និងស្ថិតក្រោមនីតិវិធីបន្ទាន់ បន្ទាប់ពីសហរដ្ឋអាមេរិកបានរឹបអូសនាវាដឹកប្រេង Venezuelan នៅលើសមុទ្រ ហើយផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររហូតដល់២០ឆ្នាំសម្រាប់អ្នកដែលផ្សព្វផ្សាយ ឬផ្តល់ហិរញ្ញប្បទាននូវអ្វីដែលខ្លួនពិពណ៌នាថាជាការលួចប្លន់ ឬការបិទផ្លូវ។
ច្បាប់នេះស្វែងរកការការពារទំនាក់ទំនងពាណិជ្ជកម្ម និងនយោបាយរបស់ប្រទេសវ៉េណេស៊ុយអេឡាពីអ្វីដែលអាជ្ញាធរពិពណ៌នាថា ជាការគំរាមកំហែងដោយសហរដ្ឋអាមេរិក។
កាលពីថ្ងៃចន្ទ រដ្ឋសភាបានអនុម័តច្បាប់នេះនៅក្នុងការអានលើកដំបូង បន្ទាប់ពីវាត្រូវបានស្នើឡើងដោយប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងដើម្បីការពារអធិបតេយ្យភាពជាតិ៕
ប្រែសម្រួលៈ ណៃ តុលា
