ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន ថ្លែងអំណរគុណលោកឧញ៉ា សុខ ហេង ដែលបានឧបត្ថម្ភ អង្ករ៤តោន ទឹកត្រី៥ឡូ ទឹកស៊ីអ៉ីវ៥ឡូត្រីខ៣កេស ទឹកសុទ្ធ១០កេស និងមី១០កេស ដល់កងពលតូចដឹកជញ្ជូនលេខ៩៩
ភ្នំពេញ៖ ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧញ៉ា សុខ ហេង ដែលជាអតីតយុទ្ធមិត្តក្នុងសមរភូមិសម័យសង្គ្រាម និងសមាគមន៍លើកកម្ពស់អភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ដែលបានជួយឧបត្ថម្ភ អង្ករចំនួន៤តោន ទឹកត្រី០៥ឡូ ទឹកស៊ីអ៉ីវ០៥ឡូ ត្រីខ០៣កេស ទឹកសុទ្ធ១០កេស និងមីចំនួន១០កេស ជូនដល់កងពលសម្រាប់ប្រើប្រាស់ ជាប្រយោជន៍ជាក់ស្តែងក្នុងអង្គភាព ជាពិសេសម្រាប់នាំយកបន្ត ទៅចែកជូនដល់បងប្អូនវីរៈកងទ័ពជួរមុខព្រមទាំងជនភៀសសឹក ដែលកំពុងតែត្រូវការជំនួយជាបន្ទាន់ ដោយសារតែការឈ្លានពានពីកងទ័ពសៀម នៅតាមបន្ទាត់ព្រំដែនសមរភូមិមុខ កម្ពុជា-ថៃ។
ទឹកចិត្តដ៏សប្បុរសធម៌របស់សប្បុរសជនទាំងអស់គ្នានេះ បានបង្ហាញយ៉ាងច្បាស់អំពី “ទឹកចិត្តសមរភូមិក្រោយ” ដែលមិនដែលបោះបង់ ឬមើលរំលងសុខទុក្ខ និងវីរភាពរបស់កងទ័ពជួរមុខ ដែលកំពុងឈរជើងការពារព្រំដែន ការពារអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា។
ជាមួយគ្នានោះឧត្ដមសេនីយ៍ទោ ហ៊ុល សំអុន ក៏បានជូនពរ លោកឧកញ៉ា សុខ ហេង និងសប្បុរជនទាំងគ្នាព្រមទាំងក្រុមគ្រួសារជួបប្រទះតែសេចក្តីសុខ សុភមង្គល ជ័យជំនះគ្រប់ភារកិច្ច រកស៊ីទទួលទានមានបាន និងសូមប្រកបដោយពុទ្ធពរទាំង ៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕



