ព័ត៌មានជាតិ

ឯកអគ្គរាជទូតកម្ពុជា ប្រចាំកូរ៉េខាងត្បូង យកអំណោយមនុស្សធម៌ ចែកជូនកងទ័ពជួរមុខ

ភ្នំពេញ ៖ លោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ និងលោកស្រី ម៉ៅ នរនាថ បាននាំយកអំណោយមនុស្សធម៌ចែកជូនដល់កងទ័ពជួរមុខ ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់កិច្ចការពារបូរណភាពទឹកដី នាព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ។

ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់លោក ម៉ៅ ធនិន អភិបាលខេត្តកំពត និងលោកស្រី ព្រមទាំងសហការី។

អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ ៤តោន, មី ១០០កេស, ទឹកសុទ្ធ ១០០កេស, ទឹកត្រី ១០០យួរ និងទឹកស៊ីអ៊ីវ១០០យួរ ព្រមទាំងមធ្យោបាយធ្វើដំណើរ ៖ ម៉ូតូចំនួន ៥គ្រឿង ។
គ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់ (២.០១០ ឃីត ក្នុង៤៧កេស) ក្នុង ១ឃីត រួមមាន៖ អំបុកលីងសាច់ជ្រូកផាត់, បារី, ថ្នាំពេទ្យ, ស្ករគ្រាប់, ត្រសក់ចាវ, ឆៃប៉ូវផ្អែម និងក្រែមលាបរមាស់៕

To Top