ព័ត៌មានជាតិ

អគ្គលេខាធិការ​ អសប ស្វាគមន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដែល ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ទុក្ខវេទនា​របស់​ជនស៊ីវិល បញ្ចប់​អរិភាព​បច្ចុប្បន្ន

ញ៉ូវយ៉ក៖ អគ្គលេខាធិការ​ស្វាគមន៍​កិច្ចព្រមព្រៀង​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ ដែល ជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះ​ទៅ​រក​ការ​បន្ធូរបន្ថយ​ទុក្ខវេទនា​របស់​ជនស៊ីវិល បញ្ចប់​អរិភាព​បច្ចុប្បន្ន និង​បង្កើត​បរិយាកាស​អំណោយផល​ដល់​ការ​សម្រេច​បាន សន្តិភាព​យូរអង្វែង។

លោក Stéphane Dujarric អ្នកនាំពាក្យរបស់ អគ្គលេខាធិការ បាននិយាយនៅថ្ងៃ សៅរ៍ ទី ២៦ ខែ ធ្នូ ឆ្នាំ២០២៥ នេះថា អគ្គលេខាធិការ ​បាន​សម្តែង​ការ​កោតសរសើរ​ចំពោះ​ប្រទេស​ម៉ាឡេស៊ី ដែល​ជា ប្រធាន​អាស៊ាន​បច្ចុប្បន្ន ក៏ដូចជា​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក ចំពោះ​កិច្ចខិតខំ ប្រឹងប្រែង​របស់​ពួកគេ​ក្នុង​ការគាំទ្រ​ដល់​ដំណោះស្រាយ​ដោយ​សន្តិវិធី​នៃ ស្ថានភាព​នេះ។

អង្គការសហប្រជាជាតិត្រៀមខ្លួនជាស្រេច ដើម្បីគាំទ្រដល់កិច្ចខិតខំ ប្រឹងប្រែងដែលមានគោលបំណងរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់៕

រាយការណ៍ដោយ សយ សុភា

To Top